April 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
 

Central Long Beach State of the Child Interactive Data – Khmer

LANGUAGES: ESPAÑOL // នៅដើម

ប្រជាសាស្រ្ត

ឡុងប៊ិចកណ្តាល គឺជាសហគមន៍ចម្រុះ។ ប្រជាជននៅឡុងប៊ិចកណ្តាល ពាក់កណ្តាលគឺជាជនជាតិឡាតាំង, ខណៈដែលជនជាតិស្បែកស និងអាស៊ី គឺជាក្រុមធំទីពីរ និងទីបី ដែលតំណាងឱ្យ ១៨.៣ ភាគរយនិង ១៥.០ ភាគរយ តែរៀងៗខ្លួន។ ប្រជាជនចំនួន ១៣ ភាគរយផ្សេងទៀត កំណត់ថាជាជនជាតិស្បែកខ្មៅ, ហើយភាគរយតិចជាងគេ តំណាងឱ្យជនជាតិដើមភាគតិចហាវ៉ៃ/ប៉ាស៊ីហ្វិក (NHPI) និងជនជាតិដើមអាមេរិកដើមកំណើតឥណ្ឌា/អាឡាស្កាអាមេរិកាំង (AIAN)។ កង្វះខាតនៃការបែងចែកទិន្នន័យឱ្យបានគ្រប់គ្រាន់ គឺជាភាពអសកម្ម/ការផ្តល់នូវសេវាកម្មមិនត្រឹមត្រូវចំពោះសហគមន៍អាស៊ីនៅឡុងប៊ិចកណ្តាល, ខណៈពេលដែលសហគមន៍ខ្លួនឯង មានភាពចម្រុះគ្នារួចជាស្រេចបាត់ទៅហើយ ដូចជាប្រជាជនរបស់សង្កាត់នោះដែរ។ ទីក្រុងឡុងប៊ិច មានប្រជាជនកម្ពុជាច្រើនជាងគេនៅ ក្រៅប្រទេសកម្ពុជា ហើយក៏ជាទីកន្លែងស្នាក់អាស្រ័យរបស់ក្រុមអាស៊ីអាគ្នេយ៍មួយចំនួនទៀតផងដែរ។

ការអប់រំ

ផែនទីនេះបង្ហាញពីកន្លែងថែទាំកុមារដែលមានអាជ្ញាប័ណ្ណដែលបានបើក និងបានបិទនៅក្នុង និងជុំវិញកូដតំបន់ឡុងប៊ិចកណ្តាល និងវីលមីងតុន គិតត្រឹមថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១។ ផលប៉ះពាល់ធ្ងន់ធ្ងរ នៃជំងឺរាតត្បាត COVID-19 ចំពោះលទ្ធភាពទទួលបានការថែទាំកុមារ បានត្រូវគេបានដឹងយ៉ាងទូលំទូលាយនៅត្រង់ចំណុចនេះ (ដើម្បីអានបន្ថែម សូមមើលរបាយការណ៍) ហើយបានបន្សល់ឱ្យទាំងអ្នកផ្តល់សេវា និងគ្រួសារ ជួបប្រទះនឹងការលំបាក។ ការវិនិយោគទៅលើកន្លែង និងអ្នកផ្តល់សេវា ECE កាន់តែច្រើន មានសារៈសំខាន់ណាស់ក្នុងការធានាថា កុមារមានកន្លែងគ្រប់គ្រាន់ ហើយអ្នកផ្តល់សេវាកម្មទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុសមរម្យ ដើម្បីអនុវត្តសេវាកម្មសំខាន់ដែលពួកគេផ្គត់ផ្គង់។

ផ្ទះថែទាំកុមារ ជាផ្នែកសំខាន់មួយទៀតនៃទិដ្ឋភាពថែទាំកុមារ ហើយជារឿយៗត្រូវបានគ្រប់គ្រងដោយស្ត្រីអន្តោប្រវេសន៍ដែលមានសម្បុរចំរុះ។ ផ្ទះថែទាំកុមារជាគ្រួសារ មិនបានរាប់បញ្ចូលនៅលើផែនទីនេះទេ ពីព្រោះមិនមាននូវអាស័យដ្ឋាននៃផ្ទះទាំងនេះទេ ដោយសារថាទាំងនេះ គឺជាផ្ទះផ្ទាល់ខ្លួនរបស់អ្នកផ្តល់សេវា។

មណ្ឌលថែទាំកុមារ ក្នុងមណ្ឌល ៤

ភូមិសាស្ត្រ៖ តំបន់ទី ភូមិសាស្ត្របេសស្តាត និងកូដតំបន់ជុំវិញ
ប្រភពទិន្នន័យ៖ ក្រសួងសេវាកម្មសង្គមរដ្ឋកាលីហ្វ័រញ៉ា CDSS, ទិន្នន័យយកចេញមក នៅថ្ងៃទី ០៦/១០/២០១១។
កំណត់សំគាល់ទិន្នន័យ៖ ផ្ទះថែទាំកុមារគ្រួសារ ដកចេញពីផែនទីនេះ ដោយសារមិនមានអាស័យដ្ឋានពេញលេញ សម្រាប់ការគូសផែនទី។

មាននូវការឧបត្ថម្ភធននៃ ECE សម្រាប់ទារក, កុមារតូច, និងកុមារមត្តេយ្យ (pre-K ឬមត្តេយ្យ) ។ ទោះយ៉ាងណាក៏ដោយមានគម្លាតរវាងសិទ្ធិទទួលបាន និងការចុះឈ្មោះចូលរៀនដោយសារកង្វះលទ្ធភាពទទួលបាន ដែលធ្វើឱ្យកុមារតូចៗជាច្រើន មិនមានជំនួយនៃការអភិវឌ្ឍន៍ជាចាំបាច់។ នៅឆ្នាំ ២០១៨, ជិត ២៤ ភាគរយនៃកុមារឡុងប៊ិចកណ្តាលដែលមានសិទ្ធិទទួលបានឧបត្ថម្ភធនថ្នាក់មត្តេយ្យ មិនត្រូវបានចុះឈ្មោះក្នុងកម្មវិធីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះឡើយ។ ភាគរយនៃការដែលមិនបំពេញតាមតម្រូវការនេះ មានលក្ខណៈប្រហាក់ប្រហែលនឹងទារកទើបនឹងកើត (IT) ដែលមានសិទ្ធិទទួលបានឧបត្ថម្ភធន ECE ដែរ ប៉ុន្តែមិនបានចុះឈ្មោះ។

 

មានកត្តាមួយចំនួន ដែលរួមចំណែកដល់ភាពមិនអាចទទួលបាននូវ ECE ។ កង្វះខាតនូវកន្លែង ECE គឺជាកត្តាជំរុញចំបងមួយ, ដោយសារការផ្គត់ផ្គង់កន្លែងថែទាំកុមារ មិនបំពេញតាមតម្រូវការ។ ការផ្តល់មូលនិធិរដ្ឋ និងសហព័ន្ធមិនគ្រប់គ្រាន់ ជាពិសេសនៅពេលប្រៀបធៀបទៅនឹងមូលនិធិអប់រំ K-12 គឺជាកត្តាជំរុញមួយផ្សេងទៀត។​​ ដំណើរការចុះឈ្មោះចូលក្នុងសាលា ECE បច្ចុប្បន្ន គឺជាបន្ទុកលើគ្រួសារ ជាពិសេសសម្រាប់ឪពុកម្តាយ និងអាណាព្យាបាលដែលកំពុងធ្វើការ។ ដំណើរការចុះឈ្មោះភាគច្រើន គឺធ្វើឡើងដោយដៃ ហើយតម្រូវឱ្យឪពុកម្តាយ ឬអាណាព្យាបាលបញ្ជូនឯកសារទៅកន្លែងជាច្រើនដោយផ្ទាល់។ COVID-19 ធ្វើឱ្យមានកង្វះខាតនូវលទ្ធភាពកាន់តែធ្ងន់ធ្ងរទៅៗ នៅពេលគ្រួសារកំពុងធ្វើការ បានធ្វើការដោះស្រាយជាមួយនឹងការបិទកន្លែងថែទាំកុមារ ដែលបានបិទរួចទៅហើយនោះ, ដែលជាការប្រកួតប្រជែងរួចហើយចំពោះទីកន្លែងថែទាំកុមារ, ដោយគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃ ECE ។ ការវិនិយោគលើការរស់នៅរបស់មនុស្សជំនាន់ក្រោយរបស់ឡុងប៊ិចកណ្តាល ទាមទារឱ្យមានការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន និងការបង្កើននូវលទ្ធភាពនូវតម្លៃដែលថោក នៃ ECE, ក្នុងចំណោមយុទ្ធសាស្ត្រផ្សេងទៀត។

ទិន្នន័យ LBUSD និង LAUSD សង្កាត់ ៧

ផែនទីនេះតំណាងឱ្យសាលាទាំងអស់ នៅក្នុងសាលាបង្រួបបង្រួមសង្កាត់ឡុងប៊ិច (LBUSD), និងសាលាបង្រួបបង្រួមសង្កាត់ឡូសអេនជឺលេស (LAUSD) សង្កាត់លេខ ៧។ កុមារដែលរស់នៅឡុងប៊ិចកណ្តាលភាគច្រើនចូលរៀននៅសាលា LBUSD, ហើយកុមារដែលរស់នៅវីលមីងតុនភាគច្រើន ទំនងជាចូលរៀននៅសាលា LAUSD សង្កាត់លេខ ៧។ នៅពេលអ្នកចុចលើសាលារៀនមួយ, វានឹងលេចចេញឡើងដើម្បើបង្ហាញនូវទិន្នន័យអំពីការបញ្ចប់ការសិក្សានៅវិទ្យាល័យ, ការអាចចូលទៅរៀននៅសាលា UC/CSU, អវត្តមានរ៉ាំរ៉ៃ, អត្រាព្យួរសាលា និងទិន្នន័យគ្មានផ្ទះសម្បែងរបស់សិស្ស ដែលទាក់ទងទៅនឹងសាលានោះ។ សូមកត់សម្គាល់ថា សាលាបឋមសិក្សា និងមធ្យមសិក្សា នឹងមិនមានទិន្នន័យសម្រាប់អត្រាបញ្ចប់ការសិក្សានៅវិទ្យាល័យ ឬការអាចចូលទៅរៀននៅសាលា UC/CSU នោះឡើយ។

ភូមិសាស្ត្រ៖ ក្រុមប្រឹក្សាស្រុក LAUSD សង្កាត់លេខ & សាលាបង្រួបបង្រួមសង្កាត់ឡុងប៊ិច
ប្រភពទិន្នន័យ៖ ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា
កំណត់សំគាល់ទិន្នន័យ៖ ទិន្នន័យសាលាគឺមកពីឆ្នាំសិក្សា ២០១៨២០១៩ សម្រាប់ការព្យួរនិងអត្រាអវត្តមានរ៉ាំរ៉ៃ។ ទិន្នន័យសាលាផ្សេងទៀតទាំងអស់គឺមកពីឆ្នាំសិក្សា ២០១៩២០២០

អវត្តមានរ៉ាំរ៉ៃ ដើរតួយ៉ាងសំខាន់ចំពោះសមិទ្ធផលរបស់សិស្ស ដោយសារការបាត់បង់នូវឱកាសសិក្សា។ សាលាដែលមានអត្រាខ្ពស់ ឬខុសគ្នានៃអវត្តមានរ៉ាំរ៉ៃ អាចនឹងមិនមានទំនាក់ទំនងគ្រប់គ្រាន់ក្នុងគ្រួសារ និងជាមួយសហគមន៍។ ឧបសគ្គខាងភាសា ឬវប្បធម៌, ទំនាក់ទំនងអន់រវាងសិស្សនិងគ្រូ, និងគោលនយោបាយវិន័យដាក់ទណ្ឌកម្មច្រើនជ្រុលពេក កាត់បន្ថយនូវការផ្សាភ្ជាប់របស់សិស្ស។ នៅក្នុង LBUSD, សិស្ស ១៥,១ ភាគរយ អវត្តមានរ៉ាំរ៉ៃ។ មូលហេតុនាំមុខគេលេខមួយនៃការអវត្តមានរ៉ាំរ៉ៃ គឺជំងឺហឺត ដែលមិនគួរឱ្យភ្ញាក់ផ្អើលនោះទេ បើគឹតទៅលើបញ្ហាប្រវត្តិសាស្ត្ររបស់ទីក្រុងឡុងប៊ិច ដោយការបំពុលបរិស្ថានក្នុងខ្យល់មកពីកំពង់ផែ។ ក្នុងចំណោមសិស្សដែលអវត្តមានរ៉ាំរ៉ៃ, សិស្ស AIAN ទំនងជាខកខានមិនបានទៅសាលារៀនចំនួន ៣.៨ បើប្រៀបធៀបទៅនឹងសិស្សជនជាតិហ្វីលីពិន។

មិនគួរឱ្យភ្ញាក់ផ្អើលនោះទេ, ដែលសិស្សក្នុងក្រុមជាតិសាសន៍ ដែលទំនងជាត្រូវបានជំរុញចេញពីថ្នាក់ ក៏ទំនងជាមិនបានត្រៀមរៀបចំខ្លួនដើម្បីចូលរៀននៅមហាវិទ្យាល័យ នោះផងដែរ។ សិស្សពូជសាសន៍ឡាតាំង និងស្បែកខ្មៅ គឺជាផ្នែកមួយនៃក្រុមដែលភាគច្រើន ដែលប្រឈមមុខទៅនឹងភាពគ្មានផ្ទះសម្បែងរបស់សិស្ស និងអវត្តមានរ៉ាំរ៉ៃ, ហើយសាលារៀននៅក្នុងសហគមន៍នេះ មាននិន្នាការ​ ក្នុងការរៀបចំពួកគេសម្រាប់មហាវិទ្យាល័យក្នុងអត្រាទាបជាងចំនួនសិស្ស សរុបទាំងមូល។

សុខភាពសេដ្ឋកិច្ច

ជាប្រវត្តិសាស្ត្រ, បន្ទាត់ក្រហមដែលធ្វើឱ្យធនាគារច្របូកច្របល់​ ក្នុងការអនុម័តនូវប្រាក់កម្ចីចំពោះប្រជាជនដែលមានពណ៌សម្បុរចំរុះនៅក្នុងផ្នែក គួរអោយចង់បាន នៃសង្កាត់ដែលមានការបំពុលបរិស្ថានតិច។ សូម្បីតែសព្វថ្ងៃនេះ,ប្រាក់ចំណូលគ្រួសារជាមធ្យមនៅក្នុងតំបន់នេះ​ មានកម្រិតទាប បើប្រៀបធៀបទៅនឹងតំបន់ជិតខាងដូចជា Ranchos Palos Verdes, ដែលជាសហគមន៍អ្នកមាន ដែលភាគច្រើនរស់នៅដោយជនជាតិស្បែកស។ ផែនទីបង្ហាញពីការបំបែកនូវសហគមន៍ តាមរយៈការធ្វើជំរឿនឬសំដៅលើប្រាក់ចំណូលគ្រួសារជាមធ្យមរបស់ពួកគេ ពីទាបបំផុតទៅខ្ពស់បំផុត។ នៅវីលមីងតុន, ចំណូលគ្រួសារជាមធ្យមនៅគ្រប់កន្លែងទាំងអស់ អាចមានពី ៤៥ ពាន់ ទៅ ៥៥ ពាន់ ដុល្លារ។ នៅឡុងប៊ិចកណ្តាល ប្រាក់ចំណូលគ្រួសារជាមធ្យម អាចមានចាប់ពី ៣០ ពាន់ ដុល្លារ ដល់ ៦០ ពាន់ ដុល្លារ។ គ្រាន់តែខុសគ្នាប្រហែលជាងមួយម៉ាយល៍ពីនោះ, ប្រជាជននៅ  Rancho Palos Verdes មានប្រាក់ចំណូលគ្រួសារជាមធ្យមលើសពី ២០០ ពាន់ ដុល្លារ។

ប្រាក់ចំណូលគ្រួសារជាមធ្យមដោយតួលេខជំរឿន


ភូមិសាស្ត្រ៖ ភូមិសាស្ត្របេសស្តាត តំបន់ទី ៤
ប្រភពទិន្នន័យ៖ ការស្ទង់មតិសហគមន៍អាមេរិក, ការប៉ាន់ស្មានរយៈពេល ៥ ឆ្នាំ ២០១៥-២០១៩
កំណត់សំគាល់ទិន្នន័យ៖ ទិន្នន័យស្ថិតគឹតជាប្រាក់ដុល្លារ ដែលត្រូវបានកែតម្រូវទៅតាមអតិផរណាឆ្នាំ ២០១៩

ការចូលរួមកម្លាំងពលកម្ម គឺជាសូចនាករមួយនៃលទ្ធភាពទទួលបានការងាររបស់គ្រួសារ និងប្រភពនៃសុខភាពហិរញ្ញវត្ថុ។ ទិន្នន័យនេះ បង្ហាញថាមេគ្រួសារទោលស្ត្រី មិនសូវចូលរួមក្នុងកម្លាំងពលកម្ម នៅឡុងប៊ិចកណ្តាល នោះទេ។ គ្រួសារទាំងនេះ ក៏ទំនងជាគ្រួសារដែលជាជនជាតិមានពណ៌សម្បុរចម្រុះផងដែរ។ ការសិក្សាថ្នាក់ជាតិមួយ បានរកឃើញថា ៥១ ភាគរយ នៃកុមារជនជាតិស្បែកខ្មៅរស់នៅជាមួយឪពុកម្តាយទោល បើប្រៀបធៀបទៅនឹង ១៧ ភាគរយ នៃកុមារជនជាតិស្បែកស។

នៅឡុងប៊ិចកណ្តាល,ជាកន្លែងដែលប្រាក់ចំណូលគ្រួសារជាមធ្យមទាបជាងនៅតំបន់ផ្សេងទៀតនៃទីក្រុង, គ្រួសារចំណាយមួយភាគធំនៃប្រាក់ចំណូលរបស់ពួកគេ លើការជួលផ្ទះ។ បន្ទុកជួលនេះ គឺមានភាពខុសប្លែកគ្នាចំពោះជាតិសាសន៍ទាំងអស់, ដោយគ្រួសារ NHPI ចំណាយច្រើនជាងមួយភាគបី នៃប្រាក់ចំណូលរបស់ពួកគេលើការជួល ខណៈដែលគ្រួសារជនជាតិស្បែកស ជាមធ្យមចំណាយ ២៧ ភាគរយនៃប្រាក់ចំណូលរបស់ពួកគេ លើថ្លៃជួល។

បរិស្ថានដែលបានស្ថាបនាឡើង

តំបន់ឈូងសមុទ្រខាងត្បូង (South Bay) ត្រូវបានគេស្គាល់ជាប្រវត្តិសាស្ត្រ ដោយសារមានអត្រាគុណភាពនៃខ្យល់អាកាសអាក្រក់អាក្រីបំផុត ដោយសារការនៅជិតកំពង់ផែឧស្សាហកម្មអន្តរៈជាតិពីរ។ ផែនទីបង្ហាញពីភាគរយនៃការបំពុលបរិស្ថាន ដែលបានវាស់វែងដោយការិយាល័យវាយតម្លៃហានិភ័យសុខភាពបរិស្ថានរដ្ឋកាលីហ្វ័រញ៉ា (California Office of Environmental Health Hazard Assessment) និងឧទ្យាននានាក្នុងតំបន់ ដែលកំណត់ដោយបណ្តាញ GreenInfo Network ផែនទីបង្ហាញថា ភាគច្រើននៃឡុងប៊ិចកណ្តាល និងក្រុងវីលមីងតុន ស្ថិតនៅក្នុងតំបន់ដែលមានភាគរយនៃការបំពុលជាមធ្យមខ្ពស់។ ខណៈពេលដែលឡុងប៊ិចកណ្តាល បង្ហាញថាមានសួនឧទ្យានមួយចំនួន នៅក្នុងតំបន់នោះ, ការពិនិត្យមើលយ៉ាងហ្មត់ចត់ជាបន្ទាន់ នឹងបង្ហាញថាភាគច្រើននៃសួនឧទ្យាន គឺស្ថិតនៅក្នុងតំបន់ដែលមានការបំពុលបរិស្ថានខ្ពស់ហើយទីបំផុត, គុណភាពខ្យល់អាកាសមិនល្អ។

ការបំពុលខ្យល់ និងតំបន់បៃតង


ភូមិសាស្ត្រ៖ បេសស្តាត តំបន់
ប្រភពទិន្នន័យ៖ 2015-2017 Cal Enviro Screen 4.0 & 2021 GreenInfo Network

តម្លៃសមរម្យ និងលទ្ធភាពទទួលបានអាហារដែលមានសុខភាពល្អ ដោយលទ្ធផលជំរឿន


ភូមិសាស្ត្រ៖ បេសស្តាតតំបន់
ប្រភពទិន្នន័យ៖ ការទទួលបាននូវស្បៀងអាហារ របស់ USDA ឆ្នាំ ២០១៩ & LA City Geohub ឆ្នាំ ២០១៨
កំណត់សំគាល់ទិន្នន័យ៖ សូចនាករវាស់ស្ទង់ប្រាក់ចំណូលទាប & លទ្ធភាពទទួលបានស្បៀងអាហារទាប ដើម្បីកំណត់លទ្ធភាពនៃការទទួលបាននូវស្បៀងអាហារ។ ផែនទីនេះរួមបញ្ចូលទាំងទីផ្សារកសិករ ដែលស្ថិតនៅចំងាយ ម៉ាយល៍ នៃភូមិសាស្រ្តបេសស្តាត តំបន់ ៤។

សុខភាព

នៅឡុងប៊ិចកណ្តាល, អត្រាមរណៈភាពទារក​ ជាមធ្យម ៣.៣ ក្នុង ១,០០០ កំណើតរស់ គឺទាបជាងអត្រាខោនធីឡូសអេនជឺឡេស ៣.៦ ក្នុង ១,០០០ កំណើតរស់។ នៅទូទាំងខោនធី, អត្រាមរណៈភាពទារក​ គឺខ្ពស់ជាងសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប, ជនជាតិស្បែកខ្មៅ, និងជនជាតិឡាតាំង ដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក។ ផងដែរ ជាការពឹតប្រាកដណាស់នៃការរើសអើងនូវជាតិសាសន៍ផ្សេងគ្នា ដែលរំខានបំផុតនៅក្នុងតំបន់ឡុងប៊ិច។ ក្រសួងសេវាកម្មសុខភាព និងមនុស្សនៅក្រុងឡុងប៊ិច រាយការណ៍អំពីអត្រាមរណៈភាពទារកខ្ពស់ជាង ៤,២ ក្នុង ១,០០០ កំណើតរស់។ ផងដែរ វាក៏បង្ហាញនូវអត្រាមរណៈភាពទារកខ្ពស់ជាងគេ ចំពោះគ្រួសារជនជាតិស្បែកខ្មៅ ជាងក្រុមគ្រួសារនៃពូជសាសន៍ដទៃទៀត។ យោងតាមតួលេខ, ច្រើនជាងពាក់កណ្តាលនៃការស្លាប់របស់ទារកនៅក្រុងឡុងប៊ិចនៅចន្លោះឆ្នាំ ២០១៣ និង ២០១៧ គឺគ្រួសារពូជសាសន៍ឡាតាំង។

 

Seguridad Infantil

The RACE COUNTS – PUSH LA report, Reimagining Traffic Safety & Bold Political Leadership in Los Angeles, បញ្ជាក់យ៉ាងច្បាស់ថា ការបឈ្ឈប់ និងការចាប់ខ្លួ នគឺជាការរើសអើងជាតិសាសន៍ និងសេដ្ឋកិច្ច, មានតម្លៃថ្លៃសម្រាប់សហគមន៍, និងជាមធ្យោបាយដែលគ្មានប្រសិទ្ធភាពក្នុងការជំរុញសុវត្ថិភាពចរាចរណ៍។ ការវិភាគលើទិន្នន័យពាក់ព័ន្ធ បង្ហាញថាការបឈ្ឈប់ចរាចរ និងការចាប់ខ្លួននៅតំបន់ឡុងប៊ិច មិនមានលក្ខណៈខុសគ្នាឡើយ។

 

ជនជាតិស្បែកខ្មៅ, NHPI, និងអ្នកបើកបរពហុជាតិសាសន៍នៅឡុងប៊ិច ត្រូវបានបញ្ឈប់ក្នុងអត្រាខ្ពស់ជាងអ្នកបើកបរស្បែកស យោងតាមទិន្នន័យដែលប្រមូលបានពីក្រសួងប៉ូលីសឡុងប៊ិច។ អ្នកបើកបរស្បែកខ្មៅ ត្រូវបានបញ្ឈប់ក្នុងអត្រា ១៩៥ ដង ក្នុង ១,០០០ នាក់, ខណៈដែលអ្នកបើកបរស្បែកស ត្រូវបានបញ្ឈប់ ៧១.៧ ដង ក្នុង ១,០០០ នាក់។

Data Limitations

Each data source in this report is publicly available and shows the most updated data available for the areas of interest. Nonetheless, the data available does not capture the full picture of Central Long Beach and Wilmington.

Geography Level Limitations

Not all data are available for Central Long Beach, Wilmington, or approximations (see captions of each visual for the geography used). Where not available, statistics for the nearest city, board district, service planning area, or other geography are used. Compared to their surrounding areas, Central Long Beach and Wilmington are lower income communities with fewer resources and more racial/ethnic diversity. More regional estimates may appear relatively less diverse or more resourced. However, racial breakdowns of those data will give deeper insights into Central Long Beach and Wilmington. For example, regional estimates of healthy and affordable food access are similar to estimates for Los Angeles County as a whole. When regional estimates are broken down by race, however, differences in access by race are apparent. 

We can infer, but cannot know if Central Long Beach and Wilmington estimates would more closely approximate regional estimates for the predominant racial groups in Central Long Beach and Wilmington. Further data production and research could confirm or provide alternatives to these inferences. The lack of disaggregated racial data for Central Long Beach and Wilmington for specific analyses in the report highlights the need for more robust data collection efforts by larger systems to ensure that racial disparities, and ultimately, the lived experiences of community members, are accurately captured by data.

Racial/Ethnic Groups Disaggregation

 Data is not always available by racial/ethnic groups and/or available to disaggregate for distinct racial/ethnic groups. Central Long Beach and Wilmington are regions with diverse populations and understanding the nuance of experiences communities face is vital for inclusive policies and strategic initiatives. For all data that was available by race, there are visuals with the breakdown and rates to understand how communities of color are disparately impacted by specific systems. In addition, each visual has a note on racial categories with an emphasis on showing data for Native Hawaiian Pacific Islander (NHPI) and American Indian and Alaskan Native (AIAN) populations, two groups that are often marked as “Other”. However, specific populations may be represented in the region but not found in the data. For example, Central Long Beach has a large Cambodian population classified as Asian, masking important differences. The Cambodian population and other populations that are currently not adequately represented in public datasets need to be in future data conversations. Another group that is also not always represented in the data sources available include undocumented populations. Undocumented populations are likely to be undercounted if represented in data sources, and both regions are home to undocumented persons. The community-based organizations highlighted in this report help provide contextual information above and beyond data limitations here. The data in this report aim to uplift the stories and narratives heard from community partners by providing data as a supplement to these important, meaningful and ongoing conversations.